របួស ការរុំរបួស ការថែទាំរបួស
និយាយថារបួស គឺនៅពេលដែលស្បែកត្រូវដាច់ រលាត់ កកិត ខាំរហែក រឺមុតធ្លាយដោយវត្ថុពីក្រៅ ចូលដល់សរសៃ វិញ្ញាណ សរសៃឈាម រឺប៉ះនិងសរីរាង្គផ្សេងៗ ។
នៅពេលដែលត្រូវរបួស តែងតែមានការៈ
-ឈឺចាប់ខ្លាំង
-ហើមក្រហម
-ឆ្លងរោគ
+របៀបប្រើបង់រុំរបួសៈ
-ទ្រ រឺទប់កន្លែងដែលត្រូវរុំបង់ ។
-ឈរពីមុខអ្នករបួសដែលអង្គុយ រឺដេក ។
-រុំរបួសនិងបង់អោយបានពីរជុំ ដើម្បីសង្កត់ភ្ជាប់មុខរបួសកុំអោយរបូត ។
+វិធីលាងរបួសៈ
១. មុនដំបូងត្រូវ ពិនិត្យមុខរបួស តើធំ ឬតូច ជ្រៅ ឬរាក់ មានឈាមហូរច្រើនឬតិច ។
២.អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់មុខរបួស ។
៣. កោររោមជុំវិញមុខរបួស (បើអាចធ្វើបាន ធ្វើដោយសំភារៈដែលសំលាប់មេរោគរួច ។
៤. លាងរបួស និងទឹកឆ្អិន ស្អាត ឬទឹកធម្មតា លាយអំបិល ឬទឺកសាប៊ូ ឬទឹកពែរម៉ង់កាណាត មួយក្រាម លាយទឹកមួយលីត្រ ។
៥. យកដុំកុំប្រេសតូច ឬក្រណាត់ស្អាតជ្រលក់ទឹកមកជូតកណ្តាលមុខរបួសចេញ ធ្វើចលនាពីក្នុងមកក្រៅ យកដី ឬធូលីចេញពីមុខរបួស ។
៦. ហាមដកយកវត្ថុដែលមុតចេញពីមុខរបួស បើសិនជាមាន
៧. គ្របមុខរបួសដោយបន្ទះបង់ស្អិតក៏បានប្រសិនបើរបួស តូចតាច ។
៨. អ្នកអាចយកបង់រុំច្រើនត្រួតពីលើមុខរបួស ។
+ការរុំរបួសលើប្រអប់ដៃៈ
១. អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់របួស ។
២. សំអាតរបួសដោយទឹកសាប៊ូ ។
៣. គ្របមុខរបួសដោយក្រណាត់ស្អាត ។
៤. យកបង់រុំព័ទ្ធពីរជុំ នៅលើដៃ បន្ទាប់មករុំប្រដេញបន្តបន្ទាប់រហូតជិតមុខរបួស ។
៥. ចុងបង់ ត្រូវបញ្ចប់ត្រង់ផ្នែកខាងលើនៃកដៃ ។
+ការរុំរបួសនៅកែងដៃៈ
១. អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត មុខនឹងប៉ះពាល់មុខរបួស ។
២. សំអាតរបួសដោយទឹកសាប៊ូ ។៣. គ្របមុខរបួសដោយក្រណាត់ស្អាត ។
៤. រុំព័ទ្ធពីក្រោមរបួស ដោយដាក់ចុងបង់ពីលើកុំប្រេសពីរដុំ ហើយរុំបន្តដោយធ្វើចលនាពីក្នុងមកក្រៅ ។
៥. ជុំនីមួយៗត្រូវជាន់លើគ្នា២/៣ដង នៃជុំមុន ។
៦. ចុងបង់ដែលរុំបញ្ចប់ត្រូវចងផ្នែកខាងលើដើមដៃ ឬកំភួនដៃនៃមុខរបួស ។
+ការរុំរបួសនៅលើប្រអប់ជើងៈ
១. អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់របួស ។
២. ពាក់ស្រោមដៃ មុខនឹងប៉ះពាល់មុខរបួស ។
៣. សំអាតមុខរបួសដោយទឹកសាប៊ូ ។
៤. គ្របមុខរបួសដោយក្រណាត់ស្អាត ។
៥. ដាក់ចុងបង់ពីលើកុំប្រេស ឬក្រណាត់ស្អាត ។៦. រុំពីលើកុំប្រេសអោយបានពីរជុំក្នុងជំហ៊ានដំបូង ។
+ការរុំរបួសនៅក្បាលជង្គង់ៈ
១. អ្នកសង្គ្រោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់មុខរបួស ។
២. សំអាតមុខរបួសដោយទឹកសាប៊ូ ។
៣. គ្របមុខរបួសដោយរុំកុំប្រេស ឬក្រណាត់ស្អាត ។
៤. រុំព័ទ្ធពីក្រោមរបួស ដោយដាក់ចុងបង់ពីលើកុំប្រេសពីលើក្រណាត់គ្របមុខរបួស ហើយរុំពីរជុំក្នុងជំហ៊ានដំបូងបន្ត ហើយរុំបន្តដោយធ្វើចលនាពីក្នុងមកក្រៅ ។
៥. ជុំនីមួយៗត្រូវជាន់លើគ្នា ២/៣ដងនៃជុំមុន ។
៦. ចុងបង់ដែលរុំបញ្ចប់ត្រូវចងផ្នែកខាងលើដើមដៃនៃមុខរបួស ។
+វិធីថែទាំមុខរបួសទូទៅៈ១. រុំបង់អោយតឹងល្មម ។
២. ប្រាប់អ្នករងគ្រោះអោយថែរក្សាមុខរបួស និងបង់រុំអោយនៅស្ងួតជានិច្ច ។
៣. កុំអោយមុខរបួសប៉ះទឹក ។
៤. ហាមអ្នករងគ្រោះស្រាយបង់ចេញ ។
៥. បង់រុំត្រូវផ្លាស់ប្តូរពីរថ្ងៃម្តង បើរបួសមានខ្ទុះ ឬមានទឹកសើម ។
៦. ពេលរបួសពិតជាត្រូវបើកចំហរដើម្បីឲរបួសឆាប់សះ។
២. ប្រាប់អ្នករងគ្រោះអោយថែរក្សាមុខរបួស និងបង់រុំអោយនៅស្ងួតជានិច្ច ។
៣. កុំអោយមុខរបួសប៉ះទឹក ។
៤. ហាមអ្នករងគ្រោះស្រាយបង់ចេញ ។
៥. បង់រុំត្រូវផ្លាស់ប្តូរពីរថ្ងៃម្តង បើរបួសមានខ្ទុះ ឬមានទឹកសើម ។
៦. ពេលរបួសពិតជាត្រូវបើកចំហរដើម្បីឲរបួសឆាប់សះ។
No comments:
Post a Comment