សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានកិតិ្តយសសមាគមជាតិកាយរឹទ្ធិកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ប្រធានក្រុមប្រឹក្សាសមាគមជាតិកាយរឹទ្ធិកម្ពុជា
ឯកឧត្តម ជ័យ ចាប
ប្រធានស្នងការសមាគមជាតិកាយរឹទ្ធិកម្ពុជា
សមាគមជាតិកាយរឹទ្ធិកម្ពុជាកើតឡើងដោយការបញ្ចូលគ្នារវាងអង្គការខេមរកាយរឹទ្ធិកម្ពុជា (Scout Organization of Cambodia) និងខេមរកាយរឹទ្ធិកម្ពុជា (Cambodian Scout) នៅក្នុង ខែសីហា ឆ្នាំ២០០៥ ។ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ សមាគមជាតិកាយរឹទ្ធិកម្ពុជាបានក្លាយទៅជាសមាជិករបស់ចលនាអង្គការកាយរិទ្ធិពិភពលោក [The World Organization of the Scout Movement (WOSM)] ។ ក្នុងឆ្នាំ២០០៧ សមាគមជាតិកាយរឹទ្ធិកម្ពុជាមានសមាជិកចំនួន ៣,៧៦៣នាក់ ។
ប្រវត្តិកាយរឹទ្ធិកម្ពុជា
កាយរិទ្ធិដំបូងមានឈ្មោះថា អង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត ។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយទៅដល់៧-៨ខេត្ត ក្រុង និងមានសមាជិកច្រើន ជាង ១០០០នាក់ ។
លោក André Lefevre ជាប្រធានស្នងការកាយរឹទ្ធិបារាំង បានរៀបចំការហ្វឹកហាត់បោះជំរំដល់មេកង កាយរឹទ្ធិបារាំងទាំង៦០ដែលកំពុងបំពេញភារកិច្ចនៅឥណ្ឌូចិន ។ ចុងឆ្នាំ១៩៣៧ កាយរិទ្ធិបារាំងបាន បញ្ជូនលោក Raymond Schlemmer មកកាន់ ប្រទេស កម្ពុជា ឡាវ វៀតណាម ដែលជាប្រទេសក្នុង ឥណ្ឌូចិន ដើម្បីពិនិត្យ និងរៀបចំសហព័ន្ធសមាគមកាយរឹទ្ធិឥណ្ឌូចិន (Indochina Federating of Scouting Associations, FIAS)។
ក្នុងអំឡុងឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ បញ្ហានយោបាយបានជះឥទ្ធិពលដល់ចលនាកាយរឹទ្ធិក្នុង ឥណ្ឌូចិន និងបារាំង ។ ដោយសារបារាំងជាប់ដៃក្នុងសង្រ្គាមលោកលើកទី២ ប្រទេសកម្ពុជាបាន ឆ្លៀតឱកាសបង្កើតចលនាមួយដើម្បីទាមទារ ឯករាជ្យ ។ ខណៈនោះដែរប្រទេសបារាំងចាប់ផ្តើមចុះ ខ្សោយឥទ្ធិពលរបស់ខ្លួន ហើយចុងក្រោយត្រូវបានដួលរលំការធ្វើអាណានិគមនិយមរបស់ខ្លួនលើ ប្រទេសកម្ពុជាដោយសារការធ្វើអន្តរាគមរបស់ប្រទេសជប៉ុន ហើយក៏ជាការផ្អាកសកម្មភាពកាយរឹទ្ធិ បារាំងនៅក្នុងប្រទេសកម្ពុជា និងសកម្មភាពកាយរិទ្ធិក្នុងឥណ្ឌូចិន ។
ក្នុងឆ្នាំ១៩៥៦ ចលនារបស់ខេមរកាយរឹទ្ធិត្រូវបានផ្លាស់ប្តូរនៅក្នុង Scouts of the Queen ។ ក្នុងឆ្នាំនោះ ដែរមានចលនាខេមរ កាយរឹទ្ធិចំនួន៥០០ក្នុងទីក្រុងភ្នំពេញ និងប្រហែល៧០០ទៀតនៅតាមបណ្តា ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឆ្នាំ១៩៥៧ ក្រោមការដឹកនាំដោយផ្ទាល់របស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្រោមរបបសង្គមរាស្រ្តនិយម អង្គការខេមរកាយរឹទ្ធិកម្ពុជាត្រូវបានផ្លាស់ទៅជា Royal Socialist Khmer Youth យុវ័ន ដែលសព្វថ្ងៃគ្រប់គ្រងដោយរាជរដ្ឋាភិបាល ។ ក្នុងឆ្នាំ ១៩៥៥កាយរឹទ្ធិ និង មេកាយរឹទ្ធិទាំងអស់មានចំនួនសរុប២០០០ រង់ចាំការប្រជុំកាយរិទ្ធិពិភពលោកលើកទី៨ ដែលបានប្រព្រឹត្តទៅនៅប្រទេស កាណាដា និងលើកទី១០នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៥៩ ក្នុងពេលនោះក៏មានវត្តមានព្រះអង្គម្ចាស់ នរោត្តម យុវនាថជារាជបុត្ររបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុផងដែរ ។
ថ្ងៃទី០១ វិចិ្ឆកា ១៩៦៤ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ អេសសារ៉ូ ជាព្រះប្រធាននៃអង្គការខេមរកាយរឹទ្ធិ កម្ពុជាបានប្រកាសរំលាយសមាគមយុវជនកាយរិទ្ធិកម្ពុជា (The Cambodian Boy Scout Association) ធ្វើអោយសមាជិកទាំងអស់ធ្វើសមាហវ័ណនៅក្នុង Jeunesse Socialiste Royale Khmer ដែលមានការ ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងចលនាយុវជនសង្គមរាស្រ្តនិយម ។
ក្នុងឆ្នាំ១៩៧២ កាយរឹទ្ធិកម្ពុជាបានបង្កើតឡើងវិញក្នុងរយៈពេលខ្លី មានសមាសភាពតែ១០ក្រុម ដែលអាចធ្វើចលនាតែក្នុង រាជធានីភ្នំពេញប៉ុណ្ណោះ ។ ក្នុងឆ្នាំ១៩៧៥ ចលនាផ្សេងៗត្រូវបានហាម ឃាត់ដោយការត្រួតត្រារបស់របបខ្មែរក្រហម ។
ការបញ្ចូលគ្នាវិញរបស់កាយរឹទ្ធិក្រោយឆ្នាំ១៩៩៥
សញ្ញាសមាជិកភាពនៃអង្គការខេមរាកម្ពុជា គឺបានតុបតែងដោយការបញ្ចូលប្រាងប្រាសាទអង្គរនៅចំកណ្តាល ។ ដោយប្រព័ន្ធនយោបាយមានការផ្លាស់ប្តូរនៅក្នុងប្រទេស កាយរឹទ្ធិត្រូវបានកកើត ឡើងវិញហើយក្រុមកាយរិទ្ធិបានរៀបចំនៅក្នុងជំរំជនភៀសខ្លួននៅជិតព្រំប្រទល់សៀម ។ ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលបានរៀបចំដោយអង្គការសហប្រជាជាតិ លោក Beat Gruninger ដែលជាមេកាយរឹទ្ធិស្វ៊ីស បានប្រគល់ការិយាល័យកាយរឹទ្ធិពិភព លោកអោយទៅថ្នាក់ដឹកនាំកម្ពុជាចំពោះការកើតឡើងវិញនៃកាយរឹទ្ធិ ក្នុងទឹកដី សន្តិភាព ។
ក្នុងឆ្នាំ១៩៩៤មានទស្សនកិច្ចចំនួនពីរដែលបានរៀបចំឡើងដោយកាយរឹទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិចជាការប៉ាន់ប្រមាណចំពោះការអភិវឌ្ឍន៏នៃចលនាកាយរឹទ្ធិកម្ពុជា ។ ខែមេសា ឆ្នាំ១៩៩៦ ការហ្វឹកហ្វឺនថ្នាក់មូលដ្ឋានដល់មេកង កាយរឹទ្ធិត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងភ្នំពេញក្រោមការជួយពីសមាគមជាតិកាយរឹទ្ធិសៀម និង កាយរឹទ្ធិអាស៊ីប៉ាស៊ីហ្វិច ។
ក្រោយមកទៀតកាយរឹទ្ធិពីរក្រុមសំខាន់ៗ អង្គការខេមរកាយរឹទ្ធិកម្ពុជា និងខេមរកាយរឹទ្ធិកម្ពុជាបាន មានវត្តមានឡើងក្នុងខែ កក្កដា ឆ្នាំ២០០០ ។ សមាគមកាយរឹទ្ធិទាំងពីរក្រុមស្ថិតក្រោមការដឹកនាំរបស់គណបក្សនយោបាយប្រជែងពីរ ។ ដោយសារមូលហេតុនេះហើយទើបចលនាអង្គការកាយរឹទ្ធិពិភពលោកពុំអនុញ្ញាតអោយពួកគេចូលជាសមាជិក ។ ដោយការខិតខំ ប្រឹងប្រែងបញ្ចូលពួកគេក្នុងសមាគមជាតិថ្មីមួយ ទើបមានគណៈកម្មការសម្របសម្រួលកាយរឹទ្ធិកម្ពុជាមួយបានបង្កើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០០១ ។ ក្រុមការងារបានបង្កើតឡើងដោយថ្នាក់ដឹកនាំពីរក្រុមនៅក្នុងខែឧសភា ឆ្នាំ២០០៥ ធ្វើការដោះស្រាយរដ្ឋធម្មនុញ្ញថ្មី និងលក្ខន្តិកៈថ្មី ។ នៅខែកញ្ញា ឆ្នាំ២០០៥ សមាគមជាតិកាយរឹទ្ធិកម្ពុជាត្រូវបានបង្កើតឡើង ជាស្ថាពរក្រោមការឯកភាពជាតិ ។
ខែឧសភា ឆ្នាំ២០០៦ ការិយាល័យកាយរឹទ្ធិពិភពលោកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិចបានរាយការណ៏ក្នុងសំបុត្រសារព័ត៌មានរបស់ពួកគេចំពោះការប្រជុំទូទៅប្រចាំឆ្នាំនៃសមាគមជាតិកាយរឹទ្ធិកម្ពុជាដែលបានប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០០៦ក្នុងរាជធានីភ្នំពេញ ។
ការិយាល័យកាយរឹទ្ធិពិភពលោកបានទទួលពាក្យស្នើសុំក្លាយជាសមាជិកភាពក្នុងចលនាអង្គការកាយរឹទ្ធិពិភពលោកដែល ផ្ញើមកពីសមាគមជាតិកាយរឹទ្ធិកម្ពុជានៅឆ្នាំ ២០០៧ ។ កាយរិទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានធ្វើការប៉ាន់ប្រមាណក្នុងការរៀបចំនេះនៅខែវិចិ្ឆកា ឆ្នាំ២០០៧ ហើយពួកគេបានស្នើការអនុញ្ញាតនេះទៅចលនាអង្គការកាយរឹទ្ធិពិភពលោក និងបានសំរេចជាឯកច្ឆ័នដោយអនុញ្ញាតអោយសមាគមជាតិកាយរឹទ្ធិកម្ពុជាចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០០៨ ។
សមាគមជាតិកាយរឹទ្ធិកម្ពុជាមានផែនការរៀបចំការប្រជុំកាយរឹទ្ធិថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ ២០០៨ នៅជិតប្រាសាទអង្គរវត្ត ។
No comments:
Post a Comment