Monday, October 11, 2010

ប្រវត្តិកាយរឺទ្ធិពិភពលោក


កាយរឹទ្ធិបង្កើតឡើងដោយលោក Robert Stephenson Smyth Baden Powell (B.P) ។ លោកកើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៨៥៧ នៅទី ក្រុងឡុង ប្រទេសអង់គ្លេស ។
Baden Powell បានប្រលងជាប់ចូលបំរើក្នុងជួរកងទ័ពឈរជើងនៅ ប្រទេសឥណ្ឌា ពេលដែលគាត់មានអាយុ ១៩ឆ្នាំ ។
-ឆ្នាំ១៨៨៣ លោកបានទទួលរង្វាន់ KADIR "កីឡាប្រម៉ាញ់ជ្រូក ព្រៃ" (Sport La Chasse de Sanglier) ។
-លោកបានទទួលរង្វាន់ឋានៈជាឩត្តមសេនីយ ក្នុងអង្គភាពស៊ើបការ​ក្នុងឆ្នាំ ១៩៨៨ ។
-ឆ្នាំ ១៩០៧ លោកបានរៀបចំ JAMBOREES សាកល្បងនៅលើកោះ ប្រោនស៊ី (Bronsea) រយៈពេល១៦ថ្ងៃ ដោយមានការចូលរួមពីយុវជន ២០នាក់ ចែកជា ៤ក្រុមល្បាតៈ ក្រុមចចក- ក្រុមគោតូរ៉ូ- ​ក្រុមក្អែក- ក្រុម ត្រីសូម៉ុង ។
-ឆ្នាំ ១៩០៨ លោកបានចេញ​ផ្សាយសៀវភៅសំរាប់កាយរឹទ្ធិជំទង់ BOY SCOUT (ECLAIREUR) ។
-ឆ្នាំ១៩១៦ ចេញផ្សាយសៀវភៅ សំរាប់កាយរិទ្ធិប្អូន CUB-SCOUT "ជំរក​ចចក" ។
-បន្ទាប់ពីសង្រ្គាមលោកលើកទី១ (១៩១៤-១៩១៨) លោក B.P បានផ្តើមគំនិតរៀបចំ​ JAMBOREES លើកទី១​នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដោយមានការចូលរួមពី កាយរឹទ្ធិពិភពលោក លោកបានប្រកាសថា​ "យើងនឹងនាំគ្នាចេញដំណើរពី ទីនេះដើម្បី ធ្វើអោយចំនងសាមគ្គីភាព មាន ការរីកចំរើនតាមទស្សនៈ ភាតរភាព របស់កាយរឹទ្ធិ ទូទាំងពិភពលោក ហើយយើងអាចធ្វើអោយ សាកលលោកបានសុខ សន្តិភាព​ និង សុភមង្គល...។
-ឆ្នាំ១៩៣៧ លោកមានអាយុ៨០ឆ្នាំ បានចូលរួម JAMBOREES លើកចុងក្រោយនៅ ប្រទេស ហូឡង់ដ៏ ។ ក្រោយមកលោកបានដកខ្លួនចេញពីចលនា ទៅសំរាកនៅផ្ទះក្នុង ប្រទេសកេនញ៉ា ជាប្រទេសដែល លោកស្រឡាញ់បំផុត ។ សារចុងក្រោយរបស់លោក B.P ផ្តាំកាយរឹទ្ធិទាំងអស់ថា "មុននឹងទទួលអនិច្ចកម្ម កាយរឹទ្ធិម្នាក់ៗ ត្រូវខំប្រឹងប្រែងកសាងពិភព លោកអោយកាន់រឹតតែល្អ ឡើងជាងកាលដែលខ្លួនបាន កើតឡើងហើយរស់នៅនោះទៅទៀត ។
-លោកបានទទួលអនិច្ចកម្ម នៅថ្ងៃទី០៨ ខែ មករា ឆ្នាំ ១៩៤១ នៅ NIERY
-មកដល់បច្ចុប្បន្ន ចលនាកាយរិទ្ធិមាននៅក្នុងប្រទេសចំនួន ១៦០ សមាជិក ២៨លាននាក់ ។


No comments:

Post a Comment