I. គំរោងមុនពេលបោះជំរំៈ
*ការសង្កេតជាមុនៈ
-បញ្ហាសុខភាពនៅតាមតំបន់ដែលទៅបោះជំរំ
-បញ្ហាជ្រើសរើសទីកន្លែងបោះជំរំ
-បញ្ហាទឹក ឈើ អុស
-បញ្ហាផ្គត់ផ្គង់ភ័ស្តុភារ ។
១.តើនៅតំបន់មានជំងឺគ្រុនចាញ់ឬទេ? ត្រូវធ្វើការអង្កេតដោយសួរមន្រ្តីសុខាភិបាលនៅតំបន់នោះ ។
-មានជំងឺអុត ពិស អាសន្នរោគ គ្រុនពោះវៀន ឬទេ?
បើតំបន់នោះនៅមានមន្ទិលផ្នែកសុខភាព ឬសុវត្ថិភាព (មីន) យើងអាចទៅបោះជំរំបាន លុះត្រាតែមាន ការព្រមព្រៀងធានាពីអាជ្ញាធរដែលមានពាក់ព័ន្ធប្រចាំតំបន់នោះជាមុនសិន ។
២.ក. តំបន់សុខសប្បាយ
-កន្លែងមានភ្នំៈ កុំបោះជំរំនៅកន្លែងទំនាប ឬបាតជ្រលង
-កន្លែងបីរបោះ: កុំបោះជំរំក្រោមដើមឈើ (ភ្លៀងមានទឹកស្រក់ មែកឈើបាក់លើ)
-នៅទីវាលៈ បោះជំរំនៅក្រៅវាលស្មៅដែលជាជំរកនៃសត្វ និងជាចំណីនៃភ្លើងព្រៃ
ខ.នៅកន្លែងដែលមានជំងឺឆ្លងៈ
បើគេបានសំអាតកំចាត់ជំងឺរួចហើយៗនៅថែទាំតទៅទៀត អាចចាត់ទុកជាកន្លែងគ្មានជំងឺដែរ បើពុំ ដូច្នេះទេត្រូវចៀសវាងនៅឆ្ងាយពីភូមិ យ៉ាងតិច ២គ.ម ។
ចៀសវាងនៅអោយឆ្ងាយពីផ្លូវ និងមេទឹកដែលមានអ្នកភូមិមកដងទឹក ព្រោះមូសតាមខាំអ្នកភូមិនោះ ហើយមកខាំយើងដែរ ។
៣.ក.ទឹក
ត្រូវជាទឹកថ្លា ហើយហូរជានិច្ច ហើយចៀសវាងទឹកមិនហូរជាដាច់ខាត ។
-ទឹកត្រូវអោយមានបរិបូណ៌សរាប់ដាំបាយ ទទួលទាន លុបលាងខ្លួន បោកខោអាវ
-មេទឹកមិនត្រូវឆ្ងាយពីជំរំហួសពី ២០០ម ទេពីព្រោះធ្វើអោយមានការខ្ជិលច្រអូស និងមានការខ្វះ អនាម័យ ។
-ទឹកសំរាប់ផឹក ធ្វើអោយសុទ្ធស្អាត ឬដាំអោយពុះ ដោយទុកដាក់អោយមានគំរប ។
ខ.ឈើ អុស
-ឈើសំរាប់ធ្វើការតុបតែង គឺចៀសវាងប៉ះពាល់ដល់ឈើមានផលប្រយោជន៍ដែលគេរក្សាទុក ឬធ្វើ អោយខូចដល់បរិស្ថាន ។
-ឈើស្ងួតសំរាប់ដុតគ្រប់គ្រាន់
៤.ការផ្គត់ផ្គង់ភ័ស្តុភារ
-ត្រូវបរិភោគម្ហូបអាហារឆ្ងាញ់
-អោយបរិភោគផ្លែឈើស្រស់អោយបានច្រើន
ក.ប្រភេទជំរំ
-ជំរំមួយកន្លែងៈ ជាជំរំគ្មានការផ្លាស់ប្តូរក្នុងរយៈពេលបោះជំរំនោះ ក្នុងរយៈពេលកំណត់ ។
-ជំរំចល័តៈ ជាជំរំផ្លាស់ប្តូរកន្លែងជាច្រើនដង យោងតាមតម្រូវការនៃការសិក្សានៃមុខវិជ្ជា ឬការប្រែប្រួល នៃស្ថានភាពទីតាំង បរិយាកាស ។ល។
-ជំរំលើកកញ្ជើដើរៈ ជាជំរំប្តូរកន្លែងរាល់ថ្ងៃ ។ ច្រើនប្រើសំរាប់ក្រុម ក្នុងការអនុវត្ត ការរុករក ។
II. ការកំណត់ជាក់លាក់មុននឹងទៅបោះជំរំៈ
១. ជំរើសកន្លែងៈ
-ធ្វើអង្កេត (សុខភាព, ជំងឺ...)
-មធ្យោបាយដឹកនាំ
-លទ្ធភាពផ្គត់ផ្គង់ ភស្តុភារ
-មេទឹក ឈើ អុស
២. សេចក្តីអនុញ្ញាតៈ
-សុំច្បាប់បោះជំរំពីស្នងការប្រចាំភូមិភាគ
-សុំច្បាប់ពីអ្នកអាណាព្យាបាលនៃកូនក្រុម
៣.ថវិកា
-ត្រូវរៀបចំគិតគូរអោយបានហ្មត់ចត់ដោយប្រជុំមេក្រុមផងមុននឹងសំរេច ព្រោះវាជារឿងធំ ហើយ ស្មុគស្មាញនាំអោយលឺមាត់កទៀតផង ។
ក.ប្រាក់ចំណាយៈ
-ចំណាយក្នុងការរៀបចំសម្ភារៈបោះជំរំ
-ចំណាយលើយានជំនិះ
-ចំណាយលើអាហារ
-ចំណាយផ្សេងៗ
ខ.ចំណូល
ត្រូវសរុបគំរោងចំណាយទាំងអស់ដែលបានពិភាក្សាយ៉ាងល្អិតល្អន់នោះ យកមកចែកនឹងចំនួន កាយរឹទ្ធិដែលត្រូវទៅបោះជំរំ អោយចេញជាវិភាគទាន រួចប្រមូលសំរាប់ធ្វើជាប្រាក់ចំនូល ។ វាជា ការពិបាក ព្រោះគ្រួសារខ្លះ ទីទ័លក្រ ពុំអាចរកលុយមកបង់តាមកំរិតបានទតេ ផ្ទុយទៅវិញ គ្រួសារ ដែលធូរធាអាចស្នើសុំចេញលើសពីកំរិតវិភាគទានបាន ។ ដូច្នេះត្រូវធ្វើបញ្ជី អោយបានហ្មត់ចត់ ហើយចំនួនវិភាគទានត្រូវអោយបានចាប់ពី 50% ឡើងទៅទើបអាចអនុវត្តបាន ។ អ្នកអាចទទួល ប្រាក់ពីគ្រួសារដែលធូរធារយកទៅប៉ះប៉ូវគ្រួសារដែលទីទ័លបាន តែបើនៅខ្វះខាតទៀត សុំកុំញញើតនឹងធ្វើពាក្យសុំទៅហិបប្រាក់នៃគណៈកម្មាធិការកណ្តាល ឬតំបន់(ខេត្ត) អោយគេជួយដោះស្រាយ ដោយបញ្ជាក់ហេតុផលអោយបានត្រឹមត្រូវ និងច្បាស់លាស់ ។
៤. សម្ភារៈ
អ្នកត្រូវជួសជុលឬរកបន្ថែមការខ្វះខាតដោយសម្ភារៈខ្លះរេចរិល ឬបាត់ ឬភ្លេចចោល នូវសម្ភារៈខ្លះដែលមិនចាំបាច់នៅពេលដែលចេញទៅបោះជំរំកន្លងមក ។ ដូច្នេះត្រូវតែនឹកគិតអោយបានសព្វគ្រប់ មុននឹងចាប់ផ្តើម ។
ក-សម្ភារៈរបស់កងល្បាត (Troupe)
-ទង់ជាតិខ្មែរ
-ទង់សាសនា
-ទង់ប្រចាំកង
-កញ្ចែ
-បទបញ្ជា
-កម្មវិធី
-សំពៀតសំរាបើដាក់ឱសថ (តាមតម្រូវការជាក់ស្តែង)
-សៀវភៅ និងទស្សនាវដ្តី
-សៀវភៅបច្ចេកទេសកាយរឹទ្ធិ
-សៀវភៅចម្រៀង
-សៀវភៅល្បែង
-ម្ជុល, ចេស... ។ល។
ខ-សម្ភារៈរបស់ក្រុមល្បាត
-តង់
-បង្គោលតង់
-ខ្សែ
-ចង្កៀង
-ពូថៅ
-កាំបិត
-ប៉ែល
-ចបកាប់បត់បាន
-សម្ភារៈចង្រ្កានបាយ
-ធុងទឹក ។ល។
គ-សម្ភារៈផ្ទាល់ខ្លួនម្នាក់ៗ
-សម្ភារៈដំណេក
-ប្រដាប់ប្រដា ប្រើប្រាស់ផ្ទាល់ខ្លួន
*សមាជិកក្រុមល្បាតម្នាក់ៗ ត្រូវមានស្បែកជើង១សំរាប់ និងខោអាវស្អាតខ្ញង់១សំរាប់ សំរាប់ពាក់ពេលវិលត្រឡប់ចូលមកជួបគ្រួសារវិញ ពីព្រោះច្បាប់មិនអនុញ្ញាតអោយស្លៀកពាក់កខ្វក់ដាច់ខាត កាលណាវិលមកគេហដ្ឋានវិញ ។
*ទោះបីជាអ្នកដឹងថា សម្ភារៈទាំងនោះត្រូវបានរៀបចំរួចហើយក៏ដោយអ្នកត្រូវត្រួតពិនិត្យជាថ្មីម្តងទៀត មុននឹងចេញដំណើរគឺមិនអនុញ្ញាតអោយមានការខ្វះខាតជាដាច់ខាត ។
៥. ក្រុមភ័ស្តុភារ :
អ្នកត្រូវតែគិតថាជំរុំគឺជាកន្លែងអប់រំលក្ខណៈចរិតក្មេង ។ ការបានសំរេចផលក៏ស្ថិតនៅលើការបរិភោគដែរ ហេតុនេះអ្នកត្រូវអោយសមាជិកក្រុមល្បាតអ្នកបរិភោគអោយបានសមរម្យ ដោយមិនត្រូវសន្សំ ឬត្បិតត្បៀតម្ហូបអាហារអោយហួសហេតុពេកទេ ផ្ទុយទៅវិញអ្នកត្រូវអោយបរិភោគអោយបានច្រើន ហើយឆ្ងាញ់ផង ប៉ុន្តែក៏មិនត្រូវខ្ជះខ្ជាយដែរ ។
តាមច្បាប់គេអាចរកភ័ស្តុភារដែលមិនរលួយស្អុយ បំរុងទុកអោយហើយមានអង្ករ សណ្តែក ស្ករ ដំឡូង ។ល។ ទុកជាមុនព្រោះយើងទិញច្រើននៅនឹងកន្លែងវាមានតម្លៃថោកជាងនៅតំបន់ដាច់ស្រយាលដែលយើងទៅបោះជំរំនោះ ។
៦. ឱវាទចុងក្រោយៈ
ការរៀបចំរបស់អ្នកត្រូវបានចប់ដោយបរិបូណ៌ អ្វីៗត្រូវបានសំរេចជាស្រេច ។ បន្ទាប់ពីរៀបចំសម្ភារៈហើយ អ្នកត្រូវចាត់អោយមានអ្នកទទួលខុសត្រូវរៀងៗខ្លួនទៀត ។ អ្នកជាអ្នកដឹកនាំជំរំ អ្នកត្រូវទទួលខុសត្រូវលើសមាជិកជំរំទាំងអស់ ។
*សំរាប់មេក្រុមល្បាត (Partol Leader) ម្នាក់ៗត្រូវទទួលរ៉ាប់រងថែទាំសម្ភារៈក្រុមល្បាតរបស់ខ្លួន ហើយត្រូវមានលទ្ធភាពតែងតាំងសមាជិកក្រុមម្នាក់ អោយទទួលខុសត្រូវសម្ភារៈដឹងភ័ស្តុភាររបស់ក្រុម ។ ម្នាក់ទៀតធ្វើលេខាធិការ ម្នាក់ទៀតខាងចង្រ្កានបាយ (ចុងភៅ) ម្នាក់ទៀតខាងសាងសង់ និងរុះរើតង់ ម្នាក់ទៀតជាហិរញ្ញឹក ម្នាក់ទៀតកាន់កាប់ថ្នាំពេទ្យ ។ល។
*កុំភ្លេចយកទៅជាមួយនូវៈ
-ច្បាប់អនុញ្ញាតអោយចេញទៅបោះជំរុំរបស់ស្នងការភូមិភាគ
-ច្បាប់ទទួលដឹង និងយល់ព្រមរបស់អជ្ជាធរដែនដី
-អត្តសញ្ញាណប័ណ្ណកាយរឹទ្ធិ ឬលិខិតចាត់តាំង
-សំបុត្រធានារ៉ាប់រងផ្សេងៗ
-ថវិកាបំរុងមួយចំនួន ។ល។
ការបរិយាយទាំងអម្បាលមានខាងលើ វាគឺជាគំរោង ចំណែកការអនុវត្តជាក់ស្តែង គឺសកម្មភាពនៅក្នុងជំរំដែលអ្នកបាន កំពុង ឬនឹងត្រូវឆ្លងកាត់ ។ ប្រធានជំរុំ (មេកង) ត្រូវមានលក្ខណៈវាងវៃ ប៉ិនប្រសព្វ និងពូកែសង្កេត ពីព្រោះការរៀបចំ និងគ្រប់គ្រងជំរុំស្ថិតក្នុងការទទួលខុសត្រូវរបស់អ្នក ទាំងការបែងចែកទីតាំងតាមក្រុម ការយាមកាមពេលយប់ បទបញ្ជាផ្ទៃក្នុងជំរំ ការរក្សាអនាម័យ និងទំនាក់ទំនងទូទៅជាដើម ។ អត្ថបទនៃមេរៀននេះវាពុំទាន់គ្រប់គ្រាន់ឬមានភាពពេញលេញ១០០% នៅឡើយទេ គឺគ្រាន់តែជាគោលការណ៍សំរាប់ការការអនុវត្តប៉ុណ្ណោះ ចំណែកភាពពីស្តាររបស់វា អាស្រ័យនៅលើ គំនិតច្នៃប្រឌិត (Initiative) របស់ប្រធានជំរុំផ្ទាល់ ។ សង្ឃឹមថា គំនិតដ៏ស្តួចស្តើងនេះជាវិភាគទានយ៉ាងសំខាន់មួយសំរាប់កសាង និងអភិវឌ្ឃខេមរៈកុលបុត្រកុលធីតារបស់យើងអោយក្លាយទៅជាកាយរឹទ្ធិដ៏ល្អ ដូចកាយរឹទ្ធិឯទៀតៗ នៅលើពិភពលោកជាមិនខានឡើយ។
Friday, October 29, 2010
Monday, October 11, 2010
វិធីសង្រ្គោះបន្ទាន់
របួស ការរុំរបួស ការថែទាំរបួស
និយាយថារបួស គឺនៅពេលដែលស្បែកត្រូវដាច់ រលាត់ កកិត ខាំរហែក រឺមុតធ្លាយដោយវត្ថុពីក្រៅ ចូលដល់សរសៃ វិញ្ញាណ សរសៃឈាម រឺប៉ះនិងសរីរាង្គផ្សេងៗ ។
នៅពេលដែលត្រូវរបួស តែងតែមានការៈ
-ឈឺចាប់ខ្លាំង
-ហើមក្រហម
-ឆ្លងរោគ
+របៀបប្រើបង់រុំរបួសៈ
-ទ្រ រឺទប់កន្លែងដែលត្រូវរុំបង់ ។
-ឈរពីមុខអ្នករបួសដែលអង្គុយ រឺដេក ។
-រុំរបួសនិងបង់អោយបានពីរជុំ ដើម្បីសង្កត់ភ្ជាប់មុខរបួសកុំអោយរបូត ។
+វិធីលាងរបួសៈ
១. មុនដំបូងត្រូវ ពិនិត្យមុខរបួស តើធំ ឬតូច ជ្រៅ ឬរាក់ មានឈាមហូរច្រើនឬតិច ។
២.អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់មុខរបួស ។
៣. កោររោមជុំវិញមុខរបួស (បើអាចធ្វើបាន ធ្វើដោយសំភារៈដែលសំលាប់មេរោគរួច ។
៤. លាងរបួស និងទឹកឆ្អិន ស្អាត ឬទឹកធម្មតា លាយអំបិល ឬទឺកសាប៊ូ ឬទឹកពែរម៉ង់កាណាត មួយក្រាម លាយទឹកមួយលីត្រ ។
៥. យកដុំកុំប្រេសតូច ឬក្រណាត់ស្អាតជ្រលក់ទឹកមកជូតកណ្តាលមុខរបួសចេញ ធ្វើចលនាពីក្នុងមកក្រៅ យកដី ឬធូលីចេញពីមុខរបួស ។
៦. ហាមដកយកវត្ថុដែលមុតចេញពីមុខរបួស បើសិនជាមាន
៧. គ្របមុខរបួសដោយបន្ទះបង់ស្អិតក៏បានប្រសិនបើរបួស តូចតាច ។
៨. អ្នកអាចយកបង់រុំច្រើនត្រួតពីលើមុខរបួស ។
+ការរុំរបួសលើប្រអប់ដៃៈ
១. អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់របួស ។
២. សំអាតរបួសដោយទឹកសាប៊ូ ។
៣. គ្របមុខរបួសដោយក្រណាត់ស្អាត ។
៤. យកបង់រុំព័ទ្ធពីរជុំ នៅលើដៃ បន្ទាប់មករុំប្រដេញបន្តបន្ទាប់រហូតជិតមុខរបួស ។
៥. ចុងបង់ ត្រូវបញ្ចប់ត្រង់ផ្នែកខាងលើនៃកដៃ ។
+ការរុំរបួសនៅកែងដៃៈ
១. អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត មុខនឹងប៉ះពាល់មុខរបួស ។
២. សំអាតរបួសដោយទឹកសាប៊ូ ។៣. គ្របមុខរបួសដោយក្រណាត់ស្អាត ។
៤. រុំព័ទ្ធពីក្រោមរបួស ដោយដាក់ចុងបង់ពីលើកុំប្រេសពីរដុំ ហើយរុំបន្តដោយធ្វើចលនាពីក្នុងមកក្រៅ ។
៥. ជុំនីមួយៗត្រូវជាន់លើគ្នា២/៣ដង នៃជុំមុន ។
៦. ចុងបង់ដែលរុំបញ្ចប់ត្រូវចងផ្នែកខាងលើដើមដៃ ឬកំភួនដៃនៃមុខរបួស ។
+ការរុំរបួសនៅលើប្រអប់ជើងៈ
១. អ្នកសង្រ្គោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់របួស ។
២. ពាក់ស្រោមដៃ មុខនឹងប៉ះពាល់មុខរបួស ។
៣. សំអាតមុខរបួសដោយទឹកសាប៊ូ ។
៤. គ្របមុខរបួសដោយក្រណាត់ស្អាត ។
៥. ដាក់ចុងបង់ពីលើកុំប្រេស ឬក្រណាត់ស្អាត ។៦. រុំពីលើកុំប្រេសអោយបានពីរជុំក្នុងជំហ៊ានដំបូង ។
+ការរុំរបួសនៅក្បាលជង្គង់ៈ
១. អ្នកសង្គ្រោះត្រូវលាងដៃអោយស្អាត ឬពាក់ស្រោមដៃមុននឹងប៉ះពាល់មុខរបួស ។
២. សំអាតមុខរបួសដោយទឹកសាប៊ូ ។
៣. គ្របមុខរបួសដោយរុំកុំប្រេស ឬក្រណាត់ស្អាត ។
៤. រុំព័ទ្ធពីក្រោមរបួស ដោយដាក់ចុងបង់ពីលើកុំប្រេសពីលើក្រណាត់គ្របមុខរបួស ហើយរុំពីរជុំក្នុងជំហ៊ានដំបូងបន្ត ហើយរុំបន្តដោយធ្វើចលនាពីក្នុងមកក្រៅ ។
៥. ជុំនីមួយៗត្រូវជាន់លើគ្នា ២/៣ដងនៃជុំមុន ។
៦. ចុងបង់ដែលរុំបញ្ចប់ត្រូវចងផ្នែកខាងលើដើមដៃនៃមុខរបួស ។
+វិធីថែទាំមុខរបួសទូទៅៈ១. រុំបង់អោយតឹងល្មម ។
២. ប្រាប់អ្នករងគ្រោះអោយថែរក្សាមុខរបួស និងបង់រុំអោយនៅស្ងួតជានិច្ច ។
៣. កុំអោយមុខរបួសប៉ះទឹក ។
៤. ហាមអ្នករងគ្រោះស្រាយបង់ចេញ ។
៥. បង់រុំត្រូវផ្លាស់ប្តូរពីរថ្ងៃម្តង បើរបួសមានខ្ទុះ ឬមានទឹកសើម ។
៦. ពេលរបួសពិតជាត្រូវបើកចំហរដើម្បីឲរបួសឆាប់សះ។

ច្បាប់-ពិធីកាយរឹទ្ធិ-ពាក្យសច្ចា-បាវចនារបស់សមាគមកាយរឹទ្ធិកម្ពុជា
ច្បាប់កាយរឹទ្ធិៈ
១. កិតិ្តយសនៃកាយរឹទ្ធិ គឺជាការទុកចិត្តពីអ្នកដទៃ ។
២. កាយរឹទ្ធិស្មោះត្រង់ ។
៣. កាយរឹទ្ធិបំរើ និងសង្រ្គោះមនុស្សជាតិ ។
៤. កាយរឹទ្ធិជាមិត្តភក្តិ និងជាបងប្អូននិងកាយរឹទ្ធិដទៃទៀត ។
៩. កាយរឹទ្ធិគោរពបូជាតាមជំនឿសាសនារៀងៗខ្លួន ហើយមានចិត្តស្រលាញ់មនុស្សជាតិ សត្វ និងធម្មជាតិទាំងឡាយ ។
១០. កាយរឹទ្ធិស្អាតស្អំទាំងចិត្តគំនិត ទាំងពាក្យសំដី និងទាំងអំពើ ។
ពិធីកាយរឹទ្ធិៈ
ពិធីកាយរឹទ្ធិមានបីគឺៈ
១.ពិធីសាសនា
២.ពិធីគោរពទង់ជាតិ
៣.ពិធីសច្ចាប្រណិធាន
ពិធីទាំងបីនេះតែងមានវត្តមានក្នុងពិធីបំពាក់កន្សែងដល់នវកាយរឹទ្ធិ និងពិធីប្តូរកន្សែង ។
*ពិធីសាសនាៈ
ពិធីនេះតំរូវអោយយើងសូត្រធម៌ និងនមសការ ។
*ពិធីគោរពទង់ជាតិៈ
ពិធីនេះតំរូវអោយយើងច្រៀងចំរៀងគោរពទង់ជាតិ ។
*ពិធីសច្ចាប្រណិធានៈ
-គោរពបូជាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនិងបំរើមាតុភូមិរបស់ខ្ញុំអោយអស់ពីចិត្តពីថ្លើម ។
-ជួយសង្រ្គោះមនុស្សជាតិគ្រប់កាលៈទេសៈ ។
-គោរពច្បាប់កាយរឹទ្ធិយ៉ាងហ្មត់ចត់ ។
១. មេៈ តើអ្នកចង់បានអ្វី?
កាយរឹទ្ធិៈ ចង់ទៅជាកាយរឹទ្ធិ ។
២. មេៈ ដើម្បីអ្វី?
កាយរឹទ្ធិៈ ដើម្បីគោរពបូជាអោយអស់ពីចិត្តពីថ្លើម របស់ខ្ញុំចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។
៣. មេៈ បំរើដោយវិធីយ៉ាងណា?
កាយរឹទ្ធិៈ រហូតតទៅ ។
៥. មេៈ តើអ្នកមានសង្ឃឹមនិងរង់ចាំទទួលប្រយោជន៍អ្វីខ្លះពីកាយរឹទ្ធិ?
កាយរឹទ្ធិៈ គ្មានសោះឡើយ ។
៦. មេៈ តើអ្នកចេះច្បាប់កាយរឹទ្ធិឬទេ?
កាយរឺទ្ធិៈ យើងខ្ញុំចេះ ។
៧. មេៈ ដូច្នេះយើងសូត្រច្បាប់នេះទាំងអស់គ្នា ។
កាយរឹទ្ធិៈ សមាជិកទាំងអស់សូត្រច្បាប់កាយរឹទ្ធិដូចមានខាងលើ ។
៨. មេៈ អ្វីទៅជាគុណធម៌សំខាន់ៗរបស់កាយរឹទ្ធិ?
កាយរឹទ្ធិៈ សេចក្តីស្មោះត្រង់ ភក្តីភាព និងភាពបរិសុទ្ធ ។
៩. មេៈ អ្វីទៅជាកាតព្វកិច្ចរបស់កាយរឹទ្ធិ?
កាយរឹទ្ធិៈ ជួយសង្រ្គោះមនុស្សជាតិ គ្រប់កាលៈទេសៈ ។
-គោរពបូជាអោយអស់ពីចិត្តពីថ្លើម របស់ខ្ញុំចំពោះជាតិ សាសនា និងព្រះមហាក្សត្រ
-សង្រ្គោះមនុស្សជាតិគ្រប់កាលៈទេសៈ
១. កិតិ្តយសនៃកាយរឹទ្ធិ គឺជាការទុកចិត្តពីអ្នកដទៃ ។
២. កាយរឹទ្ធិស្មោះត្រង់ ។
៣. កាយរឹទ្ធិបំរើ និងសង្រ្គោះមនុស្សជាតិ ។
៤. កាយរឹទ្ធិជាមិត្តភក្តិ និងជាបងប្អូននិងកាយរឹទ្ធិដទៃទៀត ។
៥. កាយរឹទ្ធិចេះគួរសម និងស្តាប់ឱវាទ ។
៦. កាយរឹទ្ធិរីករាយ និងចិត្តល្អ ។
៧. កាយរឹទ្ធិសន្សំសំចៃ ។
៨. កាយរឹទ្ធិក្លាហាន ។៩. កាយរឹទ្ធិគោរពបូជាតាមជំនឿសាសនារៀងៗខ្លួន ហើយមានចិត្តស្រលាញ់មនុស្សជាតិ សត្វ និងធម្មជាតិទាំងឡាយ ។
១០. កាយរឹទ្ធិស្អាតស្អំទាំងចិត្តគំនិត ទាំងពាក្យសំដី និងទាំងអំពើ ។
ពិធីកាយរឹទ្ធិៈ
ពិធីកាយរឹទ្ធិមានបីគឺៈ
១.ពិធីសាសនា
២.ពិធីគោរពទង់ជាតិ
៣.ពិធីសច្ចាប្រណិធាន
ពិធីទាំងបីនេះតែងមានវត្តមានក្នុងពិធីបំពាក់កន្សែងដល់នវកាយរឹទ្ធិ និងពិធីប្តូរកន្សែង ។
*ពិធីសាសនាៈ
ពិធីនេះតំរូវអោយយើងសូត្រធម៌ និងនមសការ ។
*ពិធីគោរពទង់ជាតិៈ
ពិធីនេះតំរូវអោយយើងច្រៀងចំរៀងគោរពទង់ជាតិ ។
*ពិធីសច្ចាប្រណិធានៈ
ពិធីនេះតំរូវអោយយើងធ្វើការសច្ចាតាមពាក្យខាងក្រោមៈ
ដោយយកកិក្តិយសខ្ញុំជាសាក្សី ខ្ញុំសូមសច្ចាថានឹងៈ-គោរពបូជាព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃនិងបំរើមាតុភូមិរបស់ខ្ញុំអោយអស់ពីចិត្តពីថ្លើម ។
-ជួយសង្រ្គោះមនុស្សជាតិគ្រប់កាលៈទេសៈ ។
-គោរពច្បាប់កាយរឹទ្ធិយ៉ាងហ្មត់ចត់ ។
១. មេៈ តើអ្នកចង់បានអ្វី?
កាយរឹទ្ធិៈ ចង់ទៅជាកាយរឹទ្ធិ ។
២. មេៈ ដើម្បីអ្វី?
កាយរឹទ្ធិៈ ដើម្បីគោរពបូជាអោយអស់ពីចិត្តពីថ្លើម របស់ខ្ញុំចំពោះជាតិ សាសនា និងព្រះមហាក្សត្រ។
៣. មេៈ បំរើដោយវិធីយ៉ាងណា?
កាយរឹទ្ធិៈ ដោយរស់នៅក្នុងច្បាប់កាយរឹទ្ធិ ។
៤. មេៈ រយៈពេលប៉ុន្មាន?កាយរឹទ្ធិៈ រហូតតទៅ ។
៥. មេៈ តើអ្នកមានសង្ឃឹមនិងរង់ចាំទទួលប្រយោជន៍អ្វីខ្លះពីកាយរឹទ្ធិ?
កាយរឹទ្ធិៈ គ្មានសោះឡើយ ។
៦. មេៈ តើអ្នកចេះច្បាប់កាយរឹទ្ធិឬទេ?
កាយរឺទ្ធិៈ យើងខ្ញុំចេះ ។
៧. មេៈ ដូច្នេះយើងសូត្រច្បាប់នេះទាំងអស់គ្នា ។
កាយរឹទ្ធិៈ សមាជិកទាំងអស់សូត្រច្បាប់កាយរឹទ្ធិដូចមានខាងលើ ។
៨. មេៈ អ្វីទៅជាគុណធម៌សំខាន់ៗរបស់កាយរឹទ្ធិ?
កាយរឹទ្ធិៈ សេចក្តីស្មោះត្រង់ ភក្តីភាព និងភាពបរិសុទ្ធ ។
៩. មេៈ អ្វីទៅជាកាតព្វកិច្ចរបស់កាយរឹទ្ធិ?
កាយរឹទ្ធិៈ ជួយសង្រ្គោះមនុស្សជាតិ គ្រប់កាលៈទេសៈ ។
១០. មេៈ ដោយទុកចិត្តទៅលើការយល់ដឹងរបស់អ្នកក្នុងនាមគណកម្មាធិការប្រតិបត្តិថ្នាក់ជាតិ និងទទួលអោយអនុវត្តទៅតាមពាក្យសច្ចាប្រណិធានទាំងនេះ ។
កាយរឹទ្ធិៈ ដោយយកកិត្តិយសរបស់ខ្ញុំជាសាក្សី ខ្ញុំសូមសច្ចាថានឹងៈ-គោរពបូជាអោយអស់ពីចិត្តពីថ្លើម របស់ខ្ញុំចំពោះជាតិ សាសនា និងព្រះមហាក្សត្រ
-សង្រ្គោះមនុស្សជាតិគ្រប់កាលៈទេសៈ
ការសច្ចាប្រណិធានរបស់នវកាយរឹទ្ធិរបស់កងឯកភាពវិទ្យាល័យ ឥន្រ្ទទេវី |
-គោរពច្បាប់កាយរឹទ្ធិ និងថែរក្សាខ្លួនប្រាណរបស់ខ្ញុំអោយមានកាយសម្បទាមាំមួន ចិត្ត គំនិតភ្ញាក់រលឹកនិងមានសីលធម៌ខ្ពស់ ។
មេៈ ចាប់ពីពេលនេះតទៅអ្នកនឹងក្លាយទៅជាសមាជិកពេញសិទ្ធិរបស់សមាគមជាតិកាយរឹទ្ធិកម្ពុជា យើងហើយ ។
សញ្ញាកាយរឹទ្ធិៈ
ម្រាមដៃមេដាក់លើម្រាមដៃកូនបានន័យថា មេត្រួតត្រាលើកូនចៅ ។
-ម្រាមដៃចង្អុល តំណាងអោយ ការជួយខ្លួនឯង ។
-ម្រាមដៃកណ្តាល តំណាងអោយ ការជួយមិត្តភក្តិ ។
-ម្រាមដៃនាង តំណាងអោយ ការជួយសង្គម ។
សញ្ញាទាំងនេះយើងប្រើក្នុងការសច្ចាប្រណិធាន និងជាសញ្ញាស្ងៀមស្ងាត់ ។
១.ការប្រើប្រាស់សញ្ញាកាយរឹទ្ធិក្នុងពិធីសច្ចាប្រណិធានៈ តំរូវអោយកាយរឹទ្ធិទាំងអស់ លើកឡើងជាសញ្ញាត្រីកោណ (ដូចរូបភាព) ហើយសូត្រពាក្យសច្ចាប្រណិធាន ។
២.ការប្រើប្រាស់សញ្ញាកាយរឹទ្ធិជាសញ្ញាអោយស្ងៀមស្ងាត់ៈ ប្រើប្រាស់ក្នងអំឡុង ពេលសមាជិកមានភាពច្របូកច្របល់យើងអាចបញ្ជាអោយស្ងាត់ ដោយលើកដៃជាសញ្ញាកាយរឹទ្ធិ (ដូចរូបភាពខាងលើ) ឡើងបង្ហាញអោយសមាជិកទាំងអស់ឃើញ ។
របៀបធ្វើស្វាធ្យាយជយន្តោៈ
កាយរឹទ្ធិទាំងអស់ត្រូវបោះជើងស្តាំមកក្រោយចំងាយ ២៥ស.ម ហើយលុតជង្គង់ ៉អង្គុយលើកែង ជើងស្តាំ៉ លើកដៃប្រណមស្មើច្រមុះ មុខឱនបន្តិច ។ ពេលលឺមេស្រែកបញ្ជាថាៈ
-ជង្គង់ កាយរឹទ្ធិស្រែកថា លុត
-ដៃ - ប្រណម
-ដោះ - មួក
-ពាក់ - មួក
-ក្រោក - ឈរ
-កាយរឹទ្ធិ - ប្រុងជានិច្ច
យល់ដឹងៈ
-ការរកសមាជិកបន្ថែមអោយក្រុម ជាភារកិច្ចរបស់សមាជិកក្រុមល្បាតម្នាក់ៗ ។ កាយរឹទ្ធិម្នាក់ៗ ត្រូវតែបំផុស និងជួយមិត្តភក្តិរបស់ខ្លួនអោយចូលរួមក្នុងក្រុមជាមួយ ។ ត្រូវមានសំលៀកបំពាក់ ស្អាតបាត ចរិយាសុភាពរាបសារ ថ្លៃថ្នូរ ប្រាជ្ញាឈ្លាសវៃ សមត្ថភាព អំពើល្អ ។ ពេលទាក់ទងមិត្ត ម្នាក់ត្រូវបង្រៀនអោយគេចេះវិជ្ជាកាយរឹទ្ធិៈ ស្គាល់សមាគមជាតិកាយរឹទ្ធិ ស្គាល់សញ្ញាកាយរឹទ្ធិ ចេះគំនាប់ ចេះចាប់ដៃ ចេះច្បាប់ ចេះចំណង ចេះចំរៀង សំខាន់ៗ និងអោយគេចូលរួមប្រជុំជាមួយ ក្រុមល្បាត ២ដងយ៉ាងតិច ។
-អោយគេបំពេញពាក្យសុំចូល (តាមគំរូភ្ជាប់)
-យកពាក្យសុំប្រគល់អោយមេកងកាយរឹទ្ធិ ដើម្បីពិនិត្យ សំរេច ។
-រៀបចំពិធីធ្វើសច្ចាប្រណិធាន ។
-អ្នកដែលបានរកសមាជិកបន្ថែមអោយក្រុមបាន ៨នាក់ និងត្រូវតំលើងជាប្រធានក្រុមល្បាត ។
*ត្រូវរៀបចំកម្មវិធីអោយនវកាយរឹទ្ធិ ចេះស្ទាត់របៀបចាក់កង កន្សែង និងអនុវត្តសាកល្បងពិធីសច្ចា ប្រណិធាន ។
*បង្ហាត់ចំរៀងគោរពទង់ជាតិ ចំរៀងលាគ្នា ...។

ប្រវត្តិសមាគមជាតិកាយរឹទ្ធិកម្ពុជា
សម្តេចមហាសេនាបតីតេជោ ហ៊ុន សែន
ប្រធានកិតិ្តយសសមាគមជាតិកាយរឹទ្ធិកម្ពុជា
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សុខ អាន
ប្រធានក្រុមប្រឹក្សាសមាគមជាតិកាយរឹទ្ធិកម្ពុជា
ឯកឧត្តម ជ័យ ចាប
ប្រធានស្នងការសមាគមជាតិកាយរឹទ្ធិកម្ពុជា
សមាគមជាតិកាយរឹទ្ធិកម្ពុជាកើតឡើងដោយការបញ្ចូលគ្នារវាងអង្គការខេមរកាយរឹទ្ធិកម្ពុជា (Scout Organization of Cambodia) និងខេមរកាយរឹទ្ធិកម្ពុជា (Cambodian Scout) នៅក្នុង ខែសីហា ឆ្នាំ២០០៥ ។ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៨ សមាគមជាតិកាយរឹទ្ធិកម្ពុជាបានក្លាយទៅជាសមាជិករបស់ចលនាអង្គការកាយរិទ្ធិពិភពលោក [The World Organization of the Scout Movement (WOSM)] ។ ក្នុងឆ្នាំ២០០៧ សមាគមជាតិកាយរឹទ្ធិកម្ពុជាមានសមាជិកចំនួន ៣,៧៦៣នាក់ ។
ប្រវត្តិកាយរឹទ្ធិកម្ពុជា
កាយរិទ្ធិដំបូងមានឈ្មោះថា អង្គការខេមរកាយរឹទ្ធិកម្ពុជា ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៣៤ ក្រោមការដឹកនាំរបស់ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ មុនីរ៉េត ជាមួយថ្នាក់ដឹកនាំផ្សេងទៀត ។ ជំនាន់ដំបូង នៃខេមរកាយរឹទ្ធិកម្ពុជាបានពង្រីក និងផ្សព្វផ្សាយទៅដល់៧-៨ខេត្ត ក្រុង និងមានសមាជិកច្រើន ជាង ១០០០នាក់ ។
លោក André Lefevre ជាប្រធានស្នងការកាយរឹទ្ធិបារាំង បានរៀបចំការហ្វឹកហាត់បោះជំរំដល់មេកង កាយរឹទ្ធិបារាំងទាំង៦០ដែលកំពុងបំពេញភារកិច្ចនៅឥណ្ឌូចិន ។ ចុងឆ្នាំ១៩៣៧ កាយរិទ្ធិបារាំងបាន បញ្ជូនលោក Raymond Schlemmer មកកាន់ ប្រទេស កម្ពុជា ឡាវ វៀតណាម ដែលជាប្រទេសក្នុង ឥណ្ឌូចិន ដើម្បីពិនិត្យ និងរៀបចំសហព័ន្ធសមាគមកាយរឹទ្ធិឥណ្ឌូចិន (Indochina Federating of Scouting Associations, FIAS)។
ក្នុងអំឡុងឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ បញ្ហានយោបាយបានជះឥទ្ធិពលដល់ចលនាកាយរឹទ្ធិក្នុង ឥណ្ឌូចិន និងបារាំង ។ ដោយសារបារាំងជាប់ដៃក្នុងសង្រ្គាមលោកលើកទី២ ប្រទេសកម្ពុជាបាន ឆ្លៀតឱកាសបង្កើតចលនាមួយដើម្បីទាមទារ ឯករាជ្យ ។ ខណៈនោះដែរប្រទេសបារាំងចាប់ផ្តើមចុះ ខ្សោយឥទ្ធិពលរបស់ខ្លួន ហើយចុងក្រោយត្រូវបានដួលរលំការធ្វើអាណានិគមនិយមរបស់ខ្លួនលើ ប្រទេសកម្ពុជាដោយសារការធ្វើអន្តរាគមរបស់ប្រទេសជប៉ុន ហើយក៏ជាការផ្អាកសកម្មភាពកាយរឹទ្ធិ បារាំងនៅក្នុងប្រទេសកម្ពុជា និងសកម្មភាពកាយរិទ្ធិក្នុងឥណ្ឌូចិន ។
ក្នុងឆ្នាំ១៩៥៦ ចលនារបស់ខេមរកាយរឹទ្ធិត្រូវបានផ្លាស់ប្តូរនៅក្នុង Scouts of the Queen ។ ក្នុងឆ្នាំនោះ ដែរមានចលនាខេមរ កាយរឹទ្ធិចំនួន៥០០ក្នុងទីក្រុងភ្នំពេញ និងប្រហែល៧០០ទៀតនៅតាមបណ្តា ខេត្តក្នុងព្រះរាជាណាចក្រកម្ពុជា ។ ឆ្នាំ១៩៥៧ ក្រោមការដឹកនាំដោយផ្ទាល់របស់ព្រះអង្គម្ចាស់ នរោត្តម សីហនុ ក្រោមរបបសង្គមរាស្រ្តនិយម អង្គការខេមរកាយរឹទ្ធិកម្ពុជាត្រូវបានផ្លាស់ទៅជា Royal Socialist Khmer Youth យុវ័ន ដែលសព្វថ្ងៃគ្រប់គ្រងដោយរាជរដ្ឋាភិបាល ។ ក្នុងឆ្នាំ ១៩៥៥កាយរឹទ្ធិ និង មេកាយរឹទ្ធិទាំងអស់មានចំនួនសរុប២០០០ រង់ចាំការប្រជុំកាយរិទ្ធិពិភពលោកលើកទី៨ ដែលបានប្រព្រឹត្តទៅនៅប្រទេស កាណាដា និងលើកទី១០នៅប្រទេសហ្វីលីពីន ក្នុងឆ្នាំ១៩៥៩ ក្នុងពេលនោះក៏មានវត្តមានព្រះអង្គម្ចាស់ នរោត្តម យុវនាថជារាជបុត្ររបស់ព្រះអង្គម្ចាស់ នរោត្តម សីហនុផងដែរ ។
ថ្ងៃទី០១ វិចិ្ឆកា ១៩៦៤ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ អេសសារ៉ូ ជាព្រះប្រធាននៃអង្គការខេមរកាយរឹទ្ធិ កម្ពុជាបានប្រកាសរំលាយសមាគមយុវជនកាយរិទ្ធិកម្ពុជា (The Cambodian Boy Scout Association) ធ្វើអោយសមាជិកទាំងអស់ធ្វើសមាហវ័ណនៅក្នុង Jeunesse Socialiste Royale Khmer ដែលមានការ ឧបត្ថម្ភពីរាជរដ្ឋាភិបាលក្នុងចលនាយុវជនសង្គមរាស្រ្តនិយម ។
ក្នុងឆ្នាំ១៩៧២ កាយរឹទ្ធិកម្ពុជាបានបង្កើតឡើងវិញក្នុងរយៈពេលខ្លី មានសមាសភាពតែ១០ក្រុម ដែលអាចធ្វើចលនាតែក្នុង រាជធានីភ្នំពេញប៉ុណ្ណោះ ។ ក្នុងឆ្នាំ១៩៧៥ ចលនាផ្សេងៗត្រូវបានហាម ឃាត់ដោយការត្រួតត្រារបស់របបខ្មែរក្រហម ។
ការបញ្ចូលគ្នាវិញរបស់កាយរឹទ្ធិក្រោយឆ្នាំ១៩៩៥
សញ្ញាសមាជិកភាពនៃអង្គការខេមរាកម្ពុជា គឺបានតុបតែងដោយការបញ្ចូលប្រាងប្រាសាទអង្គរនៅចំកណ្តាល ។ ដោយប្រព័ន្ធនយោបាយមានការផ្លាស់ប្តូរនៅក្នុងប្រទេស កាយរឹទ្ធិត្រូវបានកកើត ឡើងវិញហើយក្រុមកាយរិទ្ធិបានរៀបចំនៅក្នុងជំរំជនភៀសខ្លួននៅជិតព្រំប្រទល់សៀម ។ ក្រោយការបោះឆ្នោត ឆ្នាំ១៩៩៣ ដែលបានរៀបចំដោយអង្គការសហប្រជាជាតិ លោក Beat Gruninger ដែលជាមេកាយរឹទ្ធិស្វ៊ីស បានប្រគល់ការិយាល័យកាយរឹទ្ធិពិភព លោកអោយទៅថ្នាក់ដឹកនាំកម្ពុជាចំពោះការកើតឡើងវិញនៃកាយរឹទ្ធិ ក្នុងទឹកដី សន្តិភាព ។
ក្នុងឆ្នាំ១៩៩៤មានទស្សនកិច្ចចំនួនពីរដែលបានរៀបចំឡើងដោយកាយរឹទ្ធិតំបន់អាស៊ីប៉ាស៊ីហ្វិចជាការប៉ាន់ប្រមាណចំពោះការអភិវឌ្ឍន៏នៃចលនាកាយរឹទ្ធិកម្ពុជា ។ ខែមេសា ឆ្នាំ១៩៩៦ ការហ្វឹកហ្វឺនថ្នាក់មូលដ្ឋានដល់មេកង កាយរឹទ្ធិត្រូវបានរៀបចំឡើងនៅក្នុងទីក្រុងភ្នំពេញក្រោមការជួយពីសមាគមជាតិកាយរឹទ្ធិសៀម និង កាយរឹទ្ធិអាស៊ីប៉ាស៊ីហ្វិច ។
ក្រោយមកទៀតកាយរឹទ្ធិពីរក្រុមសំខាន់ៗ អង្គការខេមរកាយរឹទ្ធិកម្ពុជា និងខេមរកាយរឹទ្ធិកម្ពុជាបាន មានវត្តមានឡើងក្នុងខែ កក្កដា ឆ្នាំ២០០០ ។ សមាគមកាយរឹទ្ធិទាំងពីរក្រុមស្ថិតក្រោមការដឹកនាំរបស់គណបក្សនយោបាយប្រជែងពីរ ។ ដោយសារមូលហេតុនេះហើយទើបចលនាអង្គការកាយរឹទ្ធិពិភពលោកពុំអនុញ្ញាតអោយពួកគេចូលជាសមាជិក ។ ដោយការខិតខំ ប្រឹងប្រែងបញ្ចូលពួកគេក្នុងសមាគមជាតិថ្មីមួយ ទើបមានគណៈកម្មការសម្របសម្រួលកាយរឹទ្ធិកម្ពុជាមួយបានបង្កើតឡើង នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០០១ ។ ក្រុមការងារបានបង្កើតឡើងដោយថ្នាក់ដឹកនាំពីរក្រុមនៅក្នុងខែឧសភា ឆ្នាំ២០០៥ ធ្វើការដោះស្រាយរដ្ឋធម្មនុញ្ញថ្មី និងលក្ខន្តិកៈថ្មី ។ នៅខែកញ្ញា ឆ្នាំ២០០៥ សមាគមជាតិកាយរឹទ្ធិកម្ពុជាត្រូវបានបង្កើតឡើង ជាស្ថាពរក្រោមការឯកភាពជាតិ ។
ខែឧសភា ឆ្នាំ២០០៦ ការិយាល័យកាយរឹទ្ធិពិភពលោកប្រចាំនៅអាស៊ីប៉ាស៊ីហ្វិចបានរាយការណ៏ក្នុងសំបុត្រសារព័ត៌មានរបស់ពួកគេចំពោះការប្រជុំទូទៅប្រចាំឆ្នាំនៃសមាគមជាតិកាយរឹទ្ធិកម្ពុជាដែលបានប្រព្រឹត្តទៅនៅខែមេសា ឆ្នាំ២០០៦ក្នុងរាជធានីភ្នំពេញ ។
ការិយាល័យកាយរឹទ្ធិពិភពលោកបានទទួលពាក្យស្នើសុំក្លាយជាសមាជិកភាពក្នុងចលនាអង្គការកាយរឹទ្ធិពិភពលោកដែល ផ្ញើមកពីសមាគមជាតិកាយរឹទ្ធិកម្ពុជានៅឆ្នាំ ២០០៧ ។ កាយរិទ្ធិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិចបានធ្វើការប៉ាន់ប្រមាណក្នុងការរៀបចំនេះនៅខែវិចិ្ឆកា ឆ្នាំ២០០៧ ហើយពួកគេបានស្នើការអនុញ្ញាតនេះទៅចលនាអង្គការកាយរឹទ្ធិពិភពលោក និងបានសំរេចជាឯកច្ឆ័នដោយអនុញ្ញាតអោយសមាគមជាតិកាយរឹទ្ធិកម្ពុជាចូលជាសមាជិកពេញសិទ្ធិនៅថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០០៨ ។
សមាគមជាតិកាយរឹទ្ធិកម្ពុជាមានផែនការរៀបចំការប្រជុំកាយរឹទ្ធិថ្នាក់ជាតិនៅខែធ្នូ ឆ្នាំ ២០០៨ នៅជិតប្រាសាទអង្គរវត្ត ។

ប្រវត្តិកាយរឺទ្ធិពិភពលោក
កាយរឹទ្ធិបង្កើតឡើងដោយលោក Robert Stephenson Smyth Baden Powell (B.P) ។ លោកកើតនៅថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ១៨៥៧ នៅទី ក្រុងឡុង ប្រទេសអង់គ្លេស ។
Baden Powell បានប្រលងជាប់ចូលបំរើក្នុងជួរកងទ័ពឈរជើងនៅ ប្រទេសឥណ្ឌា ពេលដែលគាត់មានអាយុ ១៩ឆ្នាំ ។
-ឆ្នាំ១៨៨៣ លោកបានទទួលរង្វាន់ KADIR "កីឡាប្រម៉ាញ់ជ្រូក ព្រៃ" (Sport La Chasse de Sanglier) ។
-លោកបានទទួលរង្វាន់ឋានៈជាឩត្តមសេនីយ ក្នុងអង្គភាពស៊ើបការក្នុងឆ្នាំ ១៩៨៨ ។
-ឆ្នាំ ១៩០៨ លោកបានចេញផ្សាយសៀវភៅសំរាប់កាយរឹទ្ធិជំទង់ BOY SCOUT (ECLAIREUR) ។
-ឆ្នាំ១៩១៦ ចេញផ្សាយសៀវភៅ សំរាប់កាយរិទ្ធិប្អូន CUB-SCOUT "ជំរកចចក" ។
-បន្ទាប់ពីសង្រ្គាមលោកលើកទី១ (១៩១៤-១៩១៨) លោក B.P បានផ្តើមគំនិតរៀបចំ JAMBOREES លើកទី១នៅទីក្រុងឡុងដ៏ ប្រទេសអង់គ្លេស ដោយមានការចូលរួមពី កាយរឹទ្ធិពិភពលោក លោកបានប្រកាសថា "យើងនឹងនាំគ្នាចេញដំណើរពី ទីនេះដើម្បី ធ្វើអោយចំនងសាមគ្គីភាព មាន ការរីកចំរើនតាមទស្សនៈ ភាតរភាព របស់កាយរឹទ្ធិ ទូទាំងពិភពលោក ហើយយើងអាចធ្វើអោយ សាកលលោកបានសុខ សន្តិភាព និង សុភមង្គល...។
-ឆ្នាំ១៩៣៧ លោកមានអាយុ៨០ឆ្នាំ បានចូលរួម JAMBOREES លើកចុងក្រោយនៅ ប្រទេស ហូឡង់ដ៏ ។ ក្រោយមកលោកបានដកខ្លួនចេញពីចលនា ទៅសំរាកនៅផ្ទះក្នុង ប្រទេសកេនញ៉ា ជាប្រទេសដែល លោកស្រឡាញ់បំផុត ។ សារចុងក្រោយរបស់លោក B.P ផ្តាំកាយរឹទ្ធិទាំងអស់ថា "មុននឹងទទួលអនិច្ចកម្ម កាយរឹទ្ធិម្នាក់ៗ ត្រូវខំប្រឹងប្រែងកសាងពិភព លោកអោយកាន់រឹតតែល្អ ឡើងជាងកាលដែលខ្លួនបាន កើតឡើងហើយរស់នៅនោះទៅទៀត ។
-លោកបានទទួលអនិច្ចកម្ម នៅថ្ងៃទី០៨ ខែ មករា ឆ្នាំ ១៩៤១ នៅ NIERY
-មកដល់បច្ចុប្បន្ន ចលនាកាយរិទ្ធិមាននៅក្នុងប្រទេសចំនួន ១៦០ សមាជិក ២៨លាននាក់ ។
Saturday, September 4, 2010
អារម្ភកថា
ជាបឋមខ្ញុំបាទសូមគោរព សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី នាងកញ្ញា អ្នកគ្រូ លោកគ្រូ សិស្សានុសិស្សទាំងអស់ ជាពិសេសកាយរិទ្ធិក្នុងសមាគមជាតិ កម្ពុជាទាំងអស់ ។
គេហទំព័រកាយរិទ្ធិវិទ្យាល័យឥន្រ្ទទេវីនេះបង្កើតឡើងដើម្បីផ្សព្វផ្សាយដល់កាយរិទ្ធិវិទ្យាល័យ ឥន្រ្ទទេវី និងកាយរិទ្ធិ ក្នុងកាយរិទ្ធិជាតិកម្ពុជាទាំងអស់ ទទួលបានព័ត៌មាន សកម្មភាពផ្សេងៗ រូបភាព ព្រមទាំងវីដេអូគ្លីបដែលជា សកម្មភាពរបស់កាយរិទ្ធិ វិទ្យាល័យឥន្រ្ទទេវី ។ ក្នុងគេហទំព័រនេះ មានទំព័រជាច្រើនដូចជា ប្រវត្តិវិទ្យាល័យ ឥន្រ្ទទេវី, ប្រវត្តិកាយរិទ្ធិកម្ពុជា, កាយរិទ្ធិ វិទ្យាល័យ ឥន្រ្ទទេវី, រចនាសម្ព័ន្ធ ក្រុមប្រឹក្សាយុវជន... ។ បន្ថែមពីនេះទៅទៀតក៏មាន ថតរបស់រូបភាព ដែលមានចែកជា អាល់ប៊ុមជាច្រើន ។ ចំណែកថតរបស់វីដេអូ មានគ្លីបជាច្រើនផងដែរ ។
ជាចុងបញ្ចប់នេះ ខ្ញុំបាទសូមអភ័យទោស បើសិនជាមានកំហុស ខុសឆ្គង មានឆកល្វែងដោយអចេតនាដោយប្រការ ណាមួយ ពីព្រោះ ខ្ញុំបាទពុំមែនជាអ្នកឯកទេស ផ្នែកព័ត៌មានវិទ្យាទេ គ្រាន់តែជាគ្រូបង្រៀន ម្នាក់របស់វិទ្យាល័យ ឥន្រ្ទទេវី ប៉ុណ្ណោះ ។ សូមអរគុណយ៉ាងជ្រាលជ្រៅ ដល់ប្រិយមិត្តទាំងអស់ដែលបានទស្សនាគេហទំព័រយើងខ្ញុំ ។ សូមអរគុណ
Subscribe to:
Posts (Atom)